(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែមេសានេះថា ចៅក្រមស៊ើបសួរ លី សុខឡេង សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើករណីលោកឧកញ៉ា ងិន មនោ បន្ទាប់ពីចោទប្រកាន់ពីបទចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។
លោកឧកញ៉ា ងិន មនោ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនពីថ្ងៃទី១១ ខែមេសា ពាក់ព័ន្ធនឹងចេញសែកស្អុយ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ។ បើតាមការបង្ហើបរបស់សមត្ថកិច្ច បានឱ្យដឹងថា ឧកញ៉ា ទិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្រា្តក់សិន បានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ អស់រាប់លានដុល្លារ៕