Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ ដាស់តឿនបន្ថែមដល់កម្លាំងប្រជាការពារលើការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបម្រើប្រជាពលរដ្ឋ

23-11-2021 11:43

(ភ្នំពេញ)៖ ប្រជាការពារ នៃរដ្ឋបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលស្បែកជើងក្នុងម្នាក់ៗមួយសម្រាប់ និងថវិកាក្នុងម្នាក់ៗ ចំនួន៣០០០០រៀលស្មើៗគ្នា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ឯក ឃុនដឿន អភិបាលខណ្ឌ ដើម្បីលើកទឹកចិត្ត ក្នុងការយកចិត្តទុកដាក់បំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ។

លោក ឯក ឃុនដឿន ដែលមានការចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងមន្ត្រីមួយចំនួនទៀត នៅក្នុងពិធីសួរសុខទុក្ខ សំណេះសំណាល ឧបត្ថម្ភស្បែកជើង និងថវិកាលើកទឹកចិត្តប្រជាការពារខណ្ឌទាំងអស់នេះ បានឆ្លៀតឱកាសដាស់តឿនបន្ថែមទៀត ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ក្នុងទិសដៅលើការពង្រឹងដល់កម្លាំងឱ្យកាន់តែរឹងមាំចំពោះការបំពេញភារកិច្ច ក្រៅពីការយកចិត្តទុកដាក់ស្ដាប់តាមការណែនាំរបស់ថ្នាក់លើ ឱ្យបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការងារមួយចំនួនទៀត ដើម្បីបម្រើប្រជាពលរដ្ឋ៕