Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថភ្លើងបុកបុរសម្នាក់ស្លាប់ នៅស្រុកកំពង់ត្រាច, សមត្ថកិច្ចនិយាយថា មិនទាន់ស្គាល់អត្តសញ្ញាណអ្នកស្លាប់នៅឡើយ

13-04-2016 12:53

(កំពត)៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថភ្លើងបើកបុក បណ្តាលឲ្យស្លាប់ នៅយប់មិញម៉ោងប្រមាណ៨ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នេះបើតាមសមត្ថកិច្ចឲ្យដឹងយ៉ាងដូច្នេះ។

តាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ថា៖ ជនរងគ្រោះ ដែលរថភ្លើងបុកស្លាប់ខាងលើ រហូតមកដល់ពេលវេលានេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ច ក៏បានអំពាវនាវជូនដំណឹង ដល់បងប្អូនញត្តិមិត្តផងដែរ៕