(សៀមរាប)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៣ ខែមេសានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទាំងអស់ ដែលមកចូលរួមលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប សូមមេត្តាយោគយល់ អធ្យាស្រ័យដល់សមត្ថកិច្ច នគរបាលចរាចរណ៍ ព្រោះមានការបិទផ្លូវ និងដាក់ផ្លូវមួយចំនួនជាផ្លូវឯកទិស ក្នុងតំបន់អង្គរ ក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារការកកស្ទះចរាចរណ៍ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ ក៏បានសំណូមពរឲ្យ អ្នកបើកបរយានយន្តទាំងអស់ កុំឈប់ចត នៅតំបន់ហាមឃាត់ ព្រោះបង្កឲ្យមានការកកស្ទះ។
សូមជម្រាបថា អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ ប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៦។ ព្រឹត្តិការណ៍នេះ មានការរៀបចំទស្សនីយភាព ប្លែកៗ និងសំបូរបែប មិនចាញ់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥នោះឡើយ។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់រំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍សប្បាយរីករាយដ៏ធំមួយនេះ៕