Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ និងសិរីសួស្តី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅមុខប្រាសាទអង្គរវត្ត

13-04-2016 08:44

(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ បាននឹងកំពុងប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦។

ពិធីក្រុងពាលីសុំសេចក្តីសុខនេះ ធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមទាំងមានការចូលរួម ពីបណ្តាលមន្ត្រី និងសមាជិកសមាជិការ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើននាក់ផងដែរ៕