(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញវីដេអូស្តីពីគំរូឡាបិល «វិធានសុវត្ថិភាពទេសចរណ៍» ៧ប្រភេទ សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដោយបានប្រគល់សិទ្ធិជូនរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកពិនិត្យ និងសម្រេចផ្ដល់ឡាបិលវិធានសុវត្ថិភាពទេសចរណ៍។

គំរូឡាបិល «វិធានសុវត្ថិភាពទេសចរណ៍» សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំង៧ប្រភេទនោះ រួមមាន៖

១៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍»។

២៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍»។

៣៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍»។

៤៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍»។

៥៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក»។

៦៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក»។

៧៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការីទេសចរណ៍ក្នុងស្រុក»៕