(ស្វាយរៀង)៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង៣ពាន់នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង។

បើតាមលោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១នេះថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋានក្នុងខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃ គឺមានចំនួនសរុប៣៤៦៤នាក់ ស្រី១៣៨៤នាក់។

លោកបន្តថា សកម្មភាពការងារដែលមន្ទីរទេសចរណ៍ខេត្ត បានចូលរួមដោយ បានយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី៕