(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង ១៖១៥នាទីរសៀល គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ នៅផ្សារទំនើបសូរិយាជាន់ទី៥ ដែលបានទទួលព័ត៌មាន តាមរយៈប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពី លោកចៅសង្កាត់ផ្សារថ្មី១ លោកនាយរងប៉ុស្តិ៍ផ្សារថ្មី១ និងមន្ត្ត្រីក្រោមឱវាទ។

ក្រោយពិនិត្យជាក់ស្តែងមានប្រភេទទូហ្គេម សរុបចំនួន ៣៧ទូ ក្នុងមានទូហ្គេមបាញ់ត្រីសរុបចំនួន ០៥ទូ (ត្រូវបានយកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ)។

ដោយឡែក ទូហ្គេមកំសាន្តចំនួន ៣២ទូផ្សេងទៀត ដែលមិនពាក់ព័ន្ធមិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តជីវកម្មដដែលព្រោះមិនជាប់ពាក់ព័ន្ធនឹងប្រភេទល្បែងស៉ីសង៕