Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភអំណោយដល់បុរសវ័យចំណាស់ក្រីក្រ ដែលមើលថែចៅ ២នាក់ ដែលពិការភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រស់នៅខណ្ឌឫស្សីកែវ

20-11-2021 14:46

(ភ្នំពេញ)៖ កុមារតូចៗប្រុស-ស្រី២នាក់ ដែលជាបងប្អូនពិការភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលមានបុរសវ័យចំណាស់ជាអ្នកមើលថែ (ក្នុងបន្ទុក ១២នាក់) រស់នៅក្នុងស្ថានភាពក្រីក្រលំបាក ក្នុងក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងជាថវិកា ស្បៀងអាហារ ក៏ដូចជាសម្ភារផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃ ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា។

ការអំពាវនាវរបស់គាត់ បន្ទាប់ពីទទួលបានអង្ករ២បាវ មី២កេស ទឹកត្រីទឹកស៉ីអ៉ីវ ២យួរ និងថវិកាចំនួន ១៥០ ០០០រៀល ដើម្បីដោះស្រាយជីវភាពមួយគ្រា ពីលោកស្រីចៅសង្កាត់ រាជ ផាវឿន និងលោកស្រីចៅសង្កាត់រងទី២ និងមន្ត្រីក្រោមឱវាទ តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងសកម្មភាពសមធម៌នេះ, លោកស្រី រាជ ផាវឿន និងលោកស្រីចៅសង្កាត់រងទី២ នៃសង្កាត់ទួលសង្កែទី១ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខចំពោះបុរសវ័យចំណាស់ និងចៅៗឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ពីសំណាក់លោកអភិបាលខណ្ឌឫស្សីកែវ និងជាពិសេសការយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន៕