(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសរុស្ស៊ី រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២៣ ខែមេសា ឆ្នាំ២០១៦ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនិច្ចនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងមានកម្មវិធីសំខាន់ៗ​ដូចជា៖

- ចូលរួមកិច្ចប្រជុំកំពូលប្រធានសភាអាស៊ី អឺរ៉ុប លើកដំបូង នៅទីក្រុងម៉ូស្គូ

-ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹងនាំជាន់ខ្ពស់ សភាឌូម៉ាសហព័ន្ធរុស្ស៊ី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហការប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំង២ កម្ពុជា-រុស្ស៊ី៕