Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកវរសេនីយ៍ឯក អាន សូរីដា នាំយកអំណោយចែកជូនកុមារកំព្រា ១១៥នាក់ ក្នុងក្រុងព្រៃវែង

12-04-2016 14:17

(ព្រៃវែង)៖ ក្រោយពីបានទទួលដំណឹង ពីការខ្វះខាតរបស់កុមារកំព្រា តាមរយៈព្រះតេជគុណ មុំ រិទ្ធី អតីតនិសិស្សរួមថ្នាក់ នៅព្រឹកថ្ងៃទី១២ ខែមេសានេះ លោកវរសេនីយ៍ឯក អាន សូរីដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសារ បាននាំយកអំណោយមកចែកជូន កុមារកំព្រាចំនួន១១៥នាក់ នៅអង្គការអភិវឌ្ឍន៍សង្គមបែបពុទ្ធសាសនា ស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង  ខេត្តព្រៃវែង។

សំភារៈដែលផ្តល់ជូនរួមមាន កាបូបស្ពាយចំនួន១៤០ សៀវភៅ១១៥ក្បាល ប៉ិច២៣០ដើម អង្ករ៦បាវ នំបុ័ង២០០ដើម ទឹកសុទ្ធ ទឹកដោះគោ ថវិកា និងសម្ភារៈមួយចំនួនទៀត៕