(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលយករួចហើយនូវរបាយការណ៍ចោទប្រកាន់លើលោក អ៊ុំ សំអាន តំណាង រាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្រ្គោះជាតិ ដែលបានដាក់ជូនដោយក្រសួងយុត្តិធម៌ និងសមត្ថកិច្ចកម្ពុជា ក្រោយពីការចាប់ ខ្លួនលោក អ៊ុំ សំអាន នោះ។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងលើកយកសំណុំរឿងរបស់លោក អ៊ុំ សំអាន ទៅធ្វើជារបៀបវារៈនៅក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាលើកទី៦ នៅម៉ោង ៤រសៀលថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធ ផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដែលចេញផ្សាយនៅមុននេះបន្តិច៕