អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ធុងសំរាម ដល់មន្ទីរបរិស្ថានខេត្ត សម្រាប់ថែរក្សាបរិស្ថានក្រុងច្បារមន
12-04-2016 10:46
(កំពង់ស្ពឺ)៖ ធុងសំរាមជាច្រើន ត្រូវបានលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង ត្រូវបានប្រគល់ជូន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់សម្រាប់សេវាអនាម័យ បរិស្ថានរបស់ក្រុងច្បារមន។
ពិធីប្រគល់ និងទទួលនេះរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។ ធុងសំរាមនេះនឹងត្រូវបានដាក់ពង្រាយ តាមទីប្រជុំជនសំខាន់ៗ ក៏ដូចជាទីតាំងទេសចរណ៍នានា នៃក្រុងច្បាមន ដើម្បីជាប្រយោជន៍សាធារណៈ ក្នុងការសំអាតអនាម័យក្រុង ឱ្យកាន់តែមានសោភណ្ឌភាព និងប្រកបដោយអនាម័យ ស្របទៅតាមទិសដៅចម្បង របស់ក្រសួងបរិស្ថាន គឺកិច្ចគាំពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវក្នុងសង្ក្រាន្តឆ្នាំថ្មីនេះ សូមប្រជាពលរដ្ឋ ប្រុសស្រីចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា៕