Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុងស៊ុលកម្ពុជានៅថៃ បន្តអន្តរាគមន៍បញ្ជូនពលករខ្មែរជាង ៣០នាក់ ដែលចាញ់បោកមេខ្យល់ មកមាតុភូមិវិញ

17-11-2021 17:45

(ភ្នំពេញ)៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានបន្តអន្តរាគមន៍បញ្ជូនពលករខ្មែរជាង ៣០នាក់ ដែលចាញ់បោកមេខ្យល់ ត្រឡប់មកមាតុភូមិវិញ។

លោក កុយ គួង បានបញ្ជាក់ថា៖ «នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ចំនួន ៣២នាក់ (ប្រុស១៩ នាក់)»

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕