(ភ្នំពេញ)៖ មន្ត្រីតុលាការបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមេសា នេះថា តំណាងរាស្ត្រមណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ចំនួនពីរបទល្មើស រួចបញ្ចូនសំណុំរឿង និងជនត្រូវចោទទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
មន្ត្រីតុលាការដដែល បន្តថា លោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និង បទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។