Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះតុលាការបន្តសាកសួរ លោក អ៊ុំ សំអាន នៅសាលាដំបូងរាជធានីភ្នំពេញ

12-04-2016 08:04

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញ បានបន្តសាកសួរលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបញ្ជូនពីក្រួសួងមហាផ្ទៃមកកាន់តុលាការជាលើកទី២។ ដោយបានបញ្ជូនមកដល់តុលាការ តាំងពីម៉ោង៧ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ហើយនៅពេលនេះកំពុងបន្តសាកសួរ។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប យប់រំលងអាធ្រាតចូលថ្ងៃទី១១ ខែមេសា បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយដូចករណី លោក ហុង សុខហួរ ដែរ។

បន្ទាប់ពីចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរជាមុន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃ ហើយបន្ទាប់មកទើបញ្ជូនទៅតុលាការ៕