(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា នៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី១២ ខែមេសានេះ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២៖ ទី១-ការប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី និងទី២-ពិនិត្យ និងឲ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីសហជីព។

កិច្ចប្រជុំព្រឹទ្ធសភានេះ រៀបចំឡើងនៅនៅព្រឹទ្ធសភា វិមានរដ្ឋចំការមន ក្រោមអធិបតីភាពសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា៕