(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១៣នាក់ (ស្រី៤នាក់) និងរបួសស្រាល១០នាក់ (ស្រី៤នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៤គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ២លើក, ស្រវឹង១លើក, ប្រជែង២លើក (ស្លាប់១នាក់) កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៤នាក់ (យប់៧នាក់)។
នៅថ្ងៃទី១១ ខែមេសាម្សិលមិញផងដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលរកឃើញមធ្យោបាយល្មើស ៣,២៣៧ គ្រឿង, អប់រំ ៧៧៩ គ្រឿង, ពិន័យ ២,៤៥៨ គ្រឿង៕