(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ «Zoom»

តាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញថា នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលយ៉ាងណាក្តី ក៏ប៉ុន្តែអគ្គលេខាធិការដ្ឋាននៅតែធានានិរន្តភាពការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូន សម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ តាមរយៈប្រជុំទំនាក់ទំនងការងារតាមប្រព័ន្ធវីដេអូ «Zoom» មានន័យថាកូវីដ១៩ មិនអាចបញ្ឈប់សកម្មភាពរបស់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានបានឡើយ៕