BREAKING NEWS: សមត្ថកិច្ចចាប់ខ្លួន ឧកញ៉ា ងិន មនោ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ
11-04-2016 18:29
(ភ្នំពេញ)៖ សមត្ថកិច្ចជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបប្រាប់ Fresh News ឱ្យដឹងនៅមុននេះបន្តិចថា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានចាប់ខ្លួន ឧកញ៉ា ងិន មនោ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ។ បើតាមការបង្ហើបរបស់សមត្ថកិច្ច បានឱ្យដឹងថា ឧកញ៉ា ទិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្រា្តក់សិន បានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ អស់រាប់លានដុល្លារ។ ពេលនេះឧកញ៉ា ងិន មនោ កំពុងត្រូវសួរនាំនៅក្រសួងមហាផ្ទៃ៕