(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦២២,៩៨៥នាក់ហើយ ដែលកេីនឡេីងជាង១.៥ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,៩៨២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥១,០៧៦នាក់ (ស្លាប់ ១៤៣,៦៧០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១៨,៥១១នាក់ (ស្លាប់ ៤៥,៧០៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៥១,៤៥២នាក់ (ស្លាប់ ២៩,៧២៩នាក់)
* ថៃ ឆ្លងចំនួន ២,០២៤,៧៥៣នាក់ (ស្លាប់ ២០,០៧៩នាក់)
* វៀតណាម ឆ្លងចំនួន ១,០៣៥,១៣៨នាក់ (ស្លាប់ ២៣,១៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៣,៩៦២នាក់ (ស្លាប់ ១៨,៩៤៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៣៩,២៧២នាក់ (ស្លាប់ ៥៩៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៥៨៨នាក់ (ស្លាប់ ២,៨៧២នាក់)
* ទ្បាវ ឆ្លងចំនួន ៥៥,០១៨នាក់ (ស្លាប់ ១០៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,២១៥នាក់ (ស្លាប់ ៩៦នាក់)៕