Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកតា ស្រី លី ព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ទទួលអនិច្ចកម្ម ដោយរោគាពាធ

16-11-2021 07:38

(ភ្នំពេញ)៖ លោកតា ស្រី លី ព្រះវិន័យធរអនុគណក្រុងបាត់ដំបង និងជាព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៣៖៥២នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៊ី។

សូមជម្រាបថា លោកតា ស្រី លី បានធ្លាក់ព្រះកាយអាពាធធ្ងន់ធ្ងរ (ក្អួតធ្លាក់ឈាម) ពេលនិមន្តមកលេងបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ី។

លោកតា ស្រី លី ជាព្រះសង្ឃមួយអង្គបានសាងផ្នួស តាំងពីសម័យសង្គមរាស្ត្រនិយមតាំងពីព្រះជន្ម ១៧ព្រះវស្សា។ លុះដល់របបខ្មែរក្រហមលោកតា ក៏ត្រូវបានចាប់ផ្សឹក ហើយពេលរបបខ្មែរក្រហមដួលរលំទៅ លោកតាក៏បានសាងផ្នួសជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺលោកតា បានផ្ញើខ្លួននឹងព្រះពុទ្ធសាសនាសឹងមួយជីវិត ហើយក៏បានចូលរួមកសាងក្នុងវិស័យព្រះពុទ្ធសាសនាក៏ច្រើនផងដែរ។ មូលហេតុនេះហើយ បានជាលោកតា ស្រី លី ជាព្រះសង្ឃ និងជាព្រះចៅអធិការ ដែលទទួលបានការគោរពស្រឡាញ់ខ្លាំងពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត៕

ខាងក្រោមនេះជាជីវប្រវត្តិព្រះតេជគុណ ស្រី លី ដែលព្រះអង្គបានសាងផ្នួសតាំងពីព្រះជន្ម១៧វស្សាមកម្ល៉េះ៖