(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រខ្មែរ បានយាងត្រឡប់ពីប្រទេសបារាំង មកដល់មាតុភូមិវិញហើយ

២៖ ប្រមុខការទូតអាមេរិក-បារាំង ពិភាក្សាគ្នាជុំវិញសេចក្តីរាយការណ៍ អំពីសកម្មភាពយោធារបស់រុស្ស៉ី នៅក្បែរព្រំដែនអ៊ុយក្រែន

៣៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២នាក់, ជាសះស្បើយ៥៥នាក់, ស្លាប់ចំនួន៥នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)

៤៖ ប្រមុខការទូតអឺរ៉ុប ប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់ «មនុស្សជាអាវុធ»

៥៖ តុលាការសម្រេចប្រកាសដាក់លក់ផ្ទះរបស់ទណ្ឌិត សម រង្ស៉ី ដែលជាអតីតទីស្នាក់ការ CNRP ដើម្បីសងសំណងផ្នែករដ្ឋប្បវេណី ដល់ដើមបណ្តឹង

៦៖ ការស្ទង់មតិថ្មីមួយបង្ហាញថានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ថយចុះប្រជាប្រិយភាព

៧៖ វ៉ាក់សាំង Astra Zeneca ចំនួន៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ

៨៖ ចិនគ្រោងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កុមារអាយុ ៣-១១ឆ្នាំ ឲ្យបានពេញលេញគ្រប់គ្នា នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ

៩៖ រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់

១០៖ ប្រធានការិយាល័យទូរទស្សន៍ Al Jazeera ប្រចាំប្រទេសស៊ូដង់ត្រូវបានចាប់ខ្លួន ខណៈបាតុករ ៦នាក់ស្លាប់

១១៖ ក្រសួងទេសចរណ៍ ចេញជូនដំណឹងពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញចូលក្នុងកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក

១២៖ ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

១៣៖ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ វិស័យសំណង់នឹងងើបឡើងវិញ ខណៈ១០ខែឆ្នាំនេះ គម្រោងសាងសង់ថ្មីមានជាង៣ពាន់គម្រោង ទុនជិត៥ពាន់លានដុល្លារ

១៤៖ ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ

១៥៖ ក្រសួងអប់រំ៖ ថ្ងៃទី១នៃដំណើរការប្រឡងឌីប្លូម បញ្ចប់ដោយលទ្ធផលអាចទទួលយកបានដូចការគ្រោងទុក

១៦៖ បញ្ហាកោះតៃវ៉ាន់អាចនឹងក្លាយជាអាទិភាព នៅក្នុងជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន តាមប្រព័ន្ធវីដេអូ

- ព័ត៌មាន Fresh News Plus

១៖ អនុប្រធានក្រុមហ៊ុន Samsung ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ទំនងជាទៅសម្រេចចិត្តបង្កើតរោងចក្រផលិតបន្ទះឈីបតម្លៃ ១៧ពាន់លានដុល្លារ

២៖ ក្រុមហ៊ុន Toyota នឹងចាប់ផ្ដើមផលិតរថយន្តវិញនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីខកខានអស់រយៈពេល៧ខែ

៣៖ ត្រឹមវ័យ ២២ឆ្នាំ Mbappe ស៊ុតបាន ២៣គ្រាប់ហើយ ឲ្យក្រុមមាន់គកបារាំង

៤៖ Spurs និង Man City កំពុងចាប់អារម្មណ៍ Vlahovic របស់ក្លិប Fioretina ដែលមានតម្លៃ ៧០លានផោន

៥៖ Morata រកបាន ១គ្រាប់ឈ្នះស៊ុយអែត ជួយអេស្ប៉ាញឡើងជុំចុងក្រោយនៅ World Cup លើកទី១២

៦៖ អស្ចារ្យ! សែប៊ី យកឈ្នះព័រទុយហ្គាល់ចុងម៉ោងឡើងទៅលេង World Cup 2022 ខណៈព័រទុយហ្គាល់លេងជម្រុះ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)