(ភ្នំពេញ)៖ ស្ត្រីក្រីក្រជួបការលំបាក ដោយសារជម្ងឺមហារីកសុដន់ ម្នាក់ឈ្មោះ កាត់ សុផាត ដែលខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយ មានកូន២នាក់ ក្នុងបន្ទុកផងដែល និងអ្វីដែលគួរឲ្យសង្វែគនោះ គឺរូបគាត់មានជម្ងឺមហារីកសុដន់ ដ៏កំណាចប្រចាំកាយមកអស់រយះពេល ជាច្រើនឆ្នាំមកហើយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទ នាំយកអំណោយទៅចែកជូនដល់លំនៅឋានរបស់គាត់ផ្ទាល់តែម្ដង។
អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ១បាវ ( ៣០គីឡូក្រាម ), មី២កេស, សំភារៈផ្ទះបាយ១ឈុត, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិការ១៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខណ្ឌមានជ័យ បានមាន ប្រសាសន៍ថា «មនុស្សជាទូទៅ គ្មានអ្នកណាដែលកើតមកគ្មានជម្ងឺកើតមកជាប់ខ្លួននោះទេ គឺត្រូវតែប្រឈមមុខជាមួយវាជានិច្ចប៉ុន្តែទន្ទឹម នឹងនោះសុំអោយបងប្អូនត្រូវថែទាំអនាម័យសុខភាពរបស់ខ្លួនឲ្យបានល្អបំផុត ពោលគឺត្រូវរស់នៅស្អាត ហូបស្អាត»។
លោកបានបន្តថា «បងស្រីមិនត្រូវអស់សង្ឈឹមនឹងជីវិតរបស់ខ្លួនឯងឡើយ មិនថាខ្លួនកើតមកក្រឬ ផ្ទុកជម្ងឺអេដស៍នោះទេ គឺត្រូវតែមាន ទំនុកចិត្តរស់នៅលើវិថីនៃជីវិតរបស់ខ្លួន ព្រោះយើងនៅមានមនុស្សជាច្រើនដែលនៅស្រឡាញ់រាប់អានយើងជានិច្ច ជាពិសេសគឺ កាកកបាទក្រហមកម្ពុជាតែម្តង ដែលមានសម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ជាប្រធាន ដែលជានិច្ចជាកាល លោកតែងតែក្រើនរំលឹកដល់ មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់ សម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា»។
លោកបានបន្ថែមថា«គ្រប់ទីកន្លែងណាដែលមានប្រជារាស្ត្រក្រីក្រខ្សត់ និងជួបការលំបាក ទីនោះតែងមានកាកបាទក្រហមកម្ពុជា នៅចាំជួយសង្គ្រោះបងប្អូនជានិច្ច ហើយការជួយបងប្អូននេះ គឺមិនប្រកាន់ទៅលើបក្សពួកឬ អ្នកកាន់បក្សនយោបាយខុសគ្នានោះទេ ពោលគឺកាកបាទក្រហមកម្ពុជាធ្វើឡើង ក្នុងនាមមនុស្សធម៌ជានិច្ច ជូនប្រជារាស្ត្រក្រីក្រក្នុងប្រទេស៕