(ភ្នំពេញ)៖ ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា នៅខណៈពេលនេះលោក អ៊ុំ សំអាន បានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ, ត្រៀមបើកការសាកសួរ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន២រូប គឺលោក ហ៊ឹង ប៊ុនថន និងលោក វង្ស ប៊ុនវិសុទ្ធ។
មន្រ្តីក្រសួងមហាផ្ទៃបានថ្លែងប្រាប់ឲ្យដឹងថា ការសាកសួរតំណាងរាស្រ្ត អ៊ុំ សំអាន បានបញ្ចប់ហើយ នៅវេលាម៉ោង៤រសៀលថ្ងៃនេះ បន្ទាប់ពីអង្គភាពនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបើកការសាកសួរតាំងពីម៉ោង៧ព្រឹក រហូតដល់វេលាម៉ោង ៤រសៀលនេះ៕