(ភ្នំពេញ)៖ មន្រ្តីក្រសួងមហាផ្ទៃបានថ្លែងប្រាប់ឲ្យដឹងថា ការសាកសួរតំណាងរាស្រ្ត អ៊ុំ សំអាន បានបញ្ចប់ហើយ នៅវេលាម៉ោង៤រសៀលថ្ងៃនេះ បន្ទាប់ពីអង្គភាពនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបើកការសាកសួរតាំងពីម៉ោង៧ព្រឹក រហូតដល់វេលាម៉ោង ៤រសៀលនេះ។
មន្រ្តីរូបនោះបានបញ្ជាក់ថា ត្រៀមបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ នៅបន្តិចទៀតនេះ៕