(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជា ពលរដ្ឋ ដែលមានក្បាលដីស្ថិតក្នុងអនុក្រឹត្យលេខ ៥១ និង លេខ ៥២ អនក្រ.បក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។
ពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ ធ្វើឡើង នៅក្នុងភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងភូមិគោកចាន់ ភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦៕