(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នៅសាលាខេត្តសៀមរាប និងជជែកពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
ក្នុងជំនួបនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Christian Berger អគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តោតទៅលើវិស័យទេសចរណ៍ក្នុងបរិបទកូវីដ គួរដើរតួនាទីអ្វីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បន្ថែម ហើយរដ្ឋបាលខេត្តមានតួនាទីអ្វី សម្រាប់ការវិនិយោគផ្ទាល់អន្តរជាតិ និងគម្រោងផ្សព្វផ្សាយសកម្មភាពក្នុងវិស័យនានា និងគម្រោងធ្វើពិពិធកម្ម ទំនើបកម្ម រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរបៀបណា ក្នុងការលើកកម្ពស់ខេត្តសៀមរាប ។ លោកក៏បានលើកផងដែរ ពីគម្រោងGIZ ផ្ទាល់បានធ្វើការក្នុងផ្នែកជាការផ្ទេរជាសាច់ប្រាក់ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងដល់ខេត្តសៀមរាប ។
លោកបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅកាន់កាប់ដីធ្លី នៅក្នុងតំបន់ ដែលមានសេសសល់គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះដែលមកពីកង្វះខាត់របស់ប្រជាពលរដ្ធ។ រីឯចក្ខុវិស័យ របស់លោកក្នុងការទំនាក់ទំនងជាមួយសហគមន៍និងផ្តល់ជំនួយ ក្នុងការគាំទ្រដល់ការបោសសំអាតមីននៅកម្ពុជា នឹងអាចបញ្ចប់កម្មវិធីនេះនៅឆ្នាំ២០២៥ ។ ក៏ប៉ុន្តែនៅតែមានតម្រូវការក្នុងការគាំទ្របន្តទៀត បន្ទាប់ពីឆ្នាំ២០២៥នេះទៅជូនដល់ប្រជាពលរដ្ឋ ។ គម្រោងសំខាន់ៗចំពោះមុខ លើការស្តារឡើងវិញឧទ្យានជាតិ និងការគាំទ្រផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ។
លោក ទៀ សីហា ក៏បានបញ្ជាក់ដល់ប្រតិភូពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩ បានធ្វើឲ្យប៉ះពាលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋក្រីក្រ ក៏ដូចពលរដ្ឋមានជីវភាពមធ្យមផងដែរ។ រដ្ឋបាលខេត្ត ក្នុងពេលជួបវិបត្តិកូវីដនេះ បានជួយដល់វិស័យមួយចំនួន ដែលមានផលប៉ះពាល់ រួមមានវិស័យទេសចរណ៍ និងកសិកម្មបន្លែ។ ចំពោះមតិរបស់លោកអគ្គរដ្ឋទូត ពាក់ព័ន្ធទៅនឹងសាលាសណ្ឋាគារ ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ព្រមទាំងអង្គការមួយចំនួនក៏ត្រូវបានរៀបចំក្នុងការបណ្តុះបណ្តាលឡើងវិញ ដែលជាកត្តាសំខាន់សម្រាប់ខេត្តសៀមរាប ក្រោយពេលរាជរដ្ឋាភិបាល បានប្រកាសឲ្យបើកដំណើរការសិស្សចូលសិក្សាឡើងវិញ ក្រោយពីបានការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានគ្រប់ដូស និងបន្តអនុវត្តន៍តាមវិធានការរបស់ក្រសួងសយខាភិបាល ។
ដោយឡែក ពាក់ព័ន្ធទៅនឹងការងារមួយចំនួន លើគម្រោងGIZ នៅខេត្តសៀមរាប បានសហការល្អជាមួយរដ្ឋបាលខេត្ត និងបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ដែលជាអង្គការដៃគួរដ៏សំខាន់របស់រដ្ឋបាលខេត្ត។ រីឯការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងបរិបទកូវីដ-១៩ ដោយឲ្យប្រជាពលរដ្ឋ ត្រូវចេះសម្របខ្លួនរស់នៅទៅតាមគន្លងបែបថ្មី ជាមួយកូវីដ១៩ ដោយអនុវត្តបានខ្ជាប់ខ្ជួនតាមវិធានការរបស់អាជ្ញាធរ។
លោកបានឯកភាព រាល់ការលើកឡើងរបស់លោកអគ្គរដ្ឋទូត ហើយរដ្ឋបាលខេត្ត នឹងបន្តកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តឲ្យបានជោគជ័យទៅតាមផែនការ គម្រោងដែលបានលេីកឡើង ដើមី្បបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា៕