(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនHuawei ដាក់លក់ជាផ្លូវការ នូវស្មាតហ្វូនស៊េរីថ្មី Huawei Y6 Pro ដែលមាន ថាមពលថ្ម ដ៏មហិមា រហូតដល់ 4000 mAh ដើម្បីចូលខ្លួនប្រជែងទីផ្សារ និងតម្រូវចិត្តអតិថិជន ដែលចង់បានទូរស័ព្ទស្មាតហ្វូន មានថាមពលថ្មខ្លាំង។

Huawei Y6 Pro ត្រូវបានក្រុមហ៊ុន ត្រូវបានរចនាឡើង ប្រណីតជាមួយម៉ូតរលកទឹកដ៏ស្រស់ស្អាត ដែលវាពិតជាទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ Huawei Y6 Pro អាចប្រើបានស៊ីមដល់ទៅពីរ ទ្រទ្រង់បច្ចេកវិជ្ជា 4GLTE និងអាចបន្ថែមម៉េមូរីក្រៅផងដែរ។

ទូរស័ព្ទនេះ ត្រូវបានក្រុមហ៊ុន បន្ថែមសមត្ថភាពថាមពលថ្ម 4000 mAh ធ្វើឲ្យអ្នកប្រើប្រាស់ អាចរីករាយ មើលវិដេអូ និយាយទួរស័ព្ទ ឬលេងហ្គេម រហូតដល់អស់កម្លាំងតែមិនអស់ថ្ម ពោល គឺពុំចាំបាច់ព្រួយបារម្ភ ពីបញ្ហាអស់ថ្ម។ មិនត្រឹមតែមាន ថាមពលថ្មខ្លាំងទេ Y6 Pro ក៏មានបច្ចេកវិទ្យា ទំនើបសន្សំសំចៃ ថាមពលដ៏ឆ្លាតវៃ ជួយកាត់បន្ថយការប្រើថាមពល នៃកម្មវិធី និងវិភាគកម្មវិធីគ្មានប្រយោជន៍ ជួយឲ្យការបើកទុកចោល ២៤ម៉ោង កាត់ត្រឹមតែ ១០% បើនិយាយទូរស័ព្ទសុទ្ធអាចទ្រទ្រង់បាន ៣៩ម៉ោង បើប្រតិបត្តិការរហូត គឺអាចទ្រទ្រង់ បានដល់ទៅ ៤៨ម៉ោង ហើយចំពោះការប្រើប្រាស់ធម្មតា គឺអាចទ្រទ្រង់ រហូតដល់៩០ម៉ោង។ ម្យ៉ាងវិញទៀត ថ្មរបស់វា មានអនុភាពទំនើប និងអាចសាកថ្មឆាប់រហ័សខ្លាំង ត្រឹមតែ10នាទីប៉ុណ្ណោះ សាកថ្មពី0% រហូតផ្តល់ថាមពលថ្ម សម្រាប់ការ ហៅចេញ​3ម៉ោង។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន Huawei មានប្រភេទស្មាតហ្វូនច្រើនម៉ូឌែលចាប់ពីតម្លៃទាបរហូតដល់ខ្ពស់ ប៉ុន្តែសម្រាប់ការដាក់ចេញ នូវទូរស័ព្ទប្រភេទY6 Pro នេះក្រុមហ៊ុនមានបំណង ចង់ផ្ដល់ជូនអតិថិជន នូវស្មាតហ្វូនមួយ ដែលមានសមត្ថភាពខ្លាំង តម្លៃសមរម្យ និងមានថាមពលថ្មកាន់បានយូរ។

លោក យុទ្ធូ បានថ្លែងថា​ «យើងចង់ផ្ដល់ជូននូវទូរស័ព្ទមួយ ដែលមានគុណភាពល្អ។ ជាមួយ Huawei Y6 Pro អតិថិជនពិតជាពេញចិត្ត លើសមត្ថភាពថ្ម ទំហំ 4000 mAh ជាពិសេសអ្នកនិយម ប្រើទូរស័ព្ទមាន​ថាមពលខ្លាំង»

Huawei Y6 Pro បំពាក់កាមេរ៉ា ក្រោយទំហំ 13Mp កាម៉េរាមុខទំហំ 5Mp ដែលបង្ករភាពងាយស្រួល យ៉ាងខ្លាំងសំរាប់ផ្តិតយករូបភាពនានា ក៏ដូចជាការថតរូប Selfie បានយ៉ាងស្រស់ស្អាតជាមួយនឹងមុខងារ Beauty Mode។ ចំពោះប្រពន្ធ័ប្រត្តិបត្តការណ៏វិញ Huawei Y6 Pro ត្រូវបានបង្កើតឡើងជាមួយ CPU MT6735P 4x1.3GHz, Andriod Lollipop 5.1, Ram 2GB និង Rom 16GB ហើយអាចថែម Memory ខាងក្រៅរហូតដល់ 64GB។

លោក យុទ្ធូ ជាន់ខ្ពស់ផ្នែកទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បន្ថែមថា «ឥឡូវនេះ មហាជន អាចជាវ Huawei Y6 Pro នៅគ្រប់សាខាទូទាំងប្រទេស ជាមួយនឹងតំលៃមិនគួរឲ្យជឿ គឺត្រឹមតែ១៧៤ $ ប៉ុណ្ណោះ ជាមួយនឹងកាដូរ និងរង្វាន់ពិសេសយ៉ាងច្រើន សន្ធឹកសន្ធាប់»