(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅរសៀលម៉ោង ១៤៖៣០នាទី នាថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦នេះ បើកកិច្ចប្រជុំមួយ ដោយពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួនបីចំណុច។
កិច្ចប្រជុំនៅរសៀលនេះ មានការចូលរួមពីសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នេះបើយោងតាមសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភា ដែលអង្គភាព Fresh News ទទួលបាន។
របៀបវារៈទាំង៣រួមាន៖
១-ពិនិត្យ និងសម្រេចសំណើរលេខ៖ ០៦/១៦ លគ.គក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ របស់គណបក្សប្រជាជនកម្ពុជា និងសំណើរ លេខ៖ ០០៩/១៦ គ.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់កណបក្សសមរង្ស៊ី
២-ពិនិត្យ និងសម្រេចសំណើររបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣
៣- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣៕