(ភ្នំពេញ)៖ ក្រុមអ្នកជំនាញខាងច្បាប់ និងអភ័យឯកសិទ្ធិ បានលើកឡើងថា តំណាងរាស្រ្តណាបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ដោយមិនចាំបាច់មានការដកអភ័យឯកសិទ្ធិនោះ។ បន្ទាប់ពីការចាប់ខ្លួនតំណាងរាស្រ្ត ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
ក្រុមអ្នកច្បាប់បានបញ្ជាក់ថា ប្រសិនបើចង់ផ្អាកដំណើរការរបស់តុលាការ ការកាត់ក្តីតំណាងរាស្រ្ត (តំណាងរាស្រ្តដែលបានចាប់ខ្លួន) លុះត្រាតែរដ្ឋសភាបោះឆ្នោត ដោយមានសម្លេង៣/៤ ដើម្បីបញ្ឈប់ដំណើរការ។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកជំនាញផ្លូវច្បាប់បានរៀបរៀងគាលការណ៍សំខាន់ៗចំនួន៣សន្លឹក ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភា និងជុំវិញការចាប់ខ្លួនតំណាងរាស្រ្ត៖
ខាងក្រោមនេះ ជាសេចក្តីបំភ្លឺចំនួន៣សន្លឹក របស់អ្នកច្បាប់ជុំវិញការចាប់ខ្លួនតំណាងរាស្រ្ត៖