(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ គម្រោងផ្ទះល្វែង The Flora នឹងបើកលក់នូវអគារដ៏ប្រណីតរបស់ខ្លួន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ដោយការបើកលក់នេះ ចាប់ផ្តើមពីម៉ោង៩ព្រឹកដល់ម៉ោង ៩យប់ ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីនអន។
ជាមួយគ្នានេះដែរ បុរី ឌឹផ្លរ៉ា ក៏បានផ្តល់ជូននូវការបញ្ចុះតំលៃពិសេសចាប់២ពាន់ដុល្លារ រហូតដល់ទៅ២០០០០ដុល្លារ ព្រមទាំងមានការបង់រំលោះ រហូតដល់១៥ឆ្នាំជាមួយអត្រាការប្រាក់ 0% ផងដែរ។
កម្មវិធីពិសេសនេះ នឹងធ្វើឡើងនៅ Lightly Plaza ជាន់ផ្ទាល់ដី ផ្សារទំនើប Aeon Mall នាថ្ងៃទី៩ មេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងមានការប្រគុំតន្ដ្រី ដែលចូលរូមពីសំណាក់តារាល្បីៗប្រចាំកម្ពុជាជាច្រើនរូប, ការដើរម៉ូដដ៏ប្រណិត, ការលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយទៀតផង។
គួរបញ្ចាក់ផងដែរ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែមានភាពរីកចំរើនខ្លាំង ហើយប្រជាជន បានងាកមករកភាពស៊ីវីល័យ នៃសម័យទំនើបកាន់តែច្រើនឡើងៗ ហើយកាន់តែពិសេសនិង មិនធ្លាប់មានពីមុននោះគឺ បុរី The Flora នឹងធ្វើការចាប់ឆ្នោតផ្សងសំណាង ជូនដល់អតិថិជននាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយរង្វាន់ទាំងនោះជាការបញ្ចុះតំលៃពីលើបន្ថែមទៀតចំនួន១០%, ៥%, ៣% និង១%។
ចូលរួមទាំងអស់គ្នា កុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុតឲ្យសោះ ជាមួយនឹងគម្រោងផ្ទះល្វែង The Flora ។
ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
Tel: (010/087) 366 886៕