(បន្ទាយមានជ័យ)​៖​ លោកឧបនាយករដ្ឋមន្ត្រី ​កែ​ គឹមយ៉ាន ​បានថ្លែងទៅកាន់ប្រជាពលរដ្ឋ រស់នៅស្រុក​ព្រះនេត្រព្រះ​ថា​ សម្តេចតេជោ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃកម្ពុជា មិនទុកឲ្យពលរដ្ឋរស់នៅវាទនាឡើយ​ ហើយក្នុងនាមលោកចុះជួយថ្នាក់ជាតិ ក៏មិនទុកឲ្យប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យ មានដំបូលផ្ទះស្បូវបន្តទៀតឡើយ គឺត្រូវដំបូលផ្ទះ​ស័ង្កសី​ទាំងអស់។

ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី បានកោសសសើរដល់មន្ត្រី​គ្រប់លំដាប់ថ្នាក់ តែងតែ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ចយ៉ាងល្អជូនពលរដ្ឋគ្រប់​។

នាព្រឹកថ្ងៃទី១១​​​​ ខែមេសា​​ ឆ្នាំ២០១៦នេះ​ ពលរដ្ឋរស់នៅ​ក្នុងស្រុក ព្រះនេត្រព្រះទទួលបានផ្ទះ​ប្រក់ស័ង្កសី​​ចំនួន ១៦៥ខ្នង ផ្ទះ​ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន​ នៅ​ក្នុងបរិវេណ​សាលា បឋមសិក្សា ភ្នំលៀប ស្ថិតនៅឃុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រជាជន​ចំនួន​ ជាង ៧០០ នាក់ និងពាំនាំយកការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចប៊ុន រ៉ានី​ ហ៊ុន​ សែន​ផងដែរ។

ពលរដ្ឋចំនួន១៦៥ ខ្នងផ្ទះ​រស់នៅស្រុក ព្រះនេត្រព្រះ ទទួលបានមួកសុវត្ថិភាភ១ ​កន្ទេល១​​ ម៉ុង១ ឆ្នាំងបាយ​១ ចានបាយ៦ ចានសម្ល៦​​ ទឹកស៊ីអ៊ិវ​១យួរ ស្លាបព្រា១ឡូ ទឹកត្រី​១យួរ អំបិល​ ប៊ីចេង​ នំធុង​ ១ធុងតូចសារុង១​ ក្រមា១ និងថវិការមួយចំនួន​ ។​

ដោយឡែក ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន៧គ្រួសារ ទទួលបាន​ អង្ក៣០គីឡូក្រាម​ ទឹកស៊ីអ៊ិវ​ ១យួរ ទឹកត្រី​១យួរ អំបិល​ ប៊ីចេង​ ត្រីខ​១០កំប៉ុង មី១កេស​ សារុង​១​​ តង់កៅស៊ូ​១ផ្ទាំង​ និងថវិកាមួយចំនួន និងស័ង្កសី ចំនួន១០០សន្លឹកផ្ទះ៧ខ្នង​។ សម្រាប់ពលរដ្ឋ​​ និវត្តន៍ជន​ និងអតីតយុទ្ធ​ជនចំនួន៣០នាក់ ទទួលបាន ​សារុង១​ វែនតា​​១ និងថវិកាមួយចំនួន ។ ​សម្រាប់ពលរដ្ឋ​ចូលរួមចំនួន២០០នាក់ទទួលបានសារុង ១ និងថវិកាមួយចំនួន៕