(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។
សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា ហើយទេវតាចុះនៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ៧កើត ខែចេត្រ៕