(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ The Blind Audition បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ ឈានដល់សប្ដាហ៍ទី៦នេះ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Blind Audition នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹង បេក្ខជន-បេក្ខនារី​ ជាច្រើនរូប ដែល​បាន​សម្រាំងចេញ ពីតាមបណ្តាខេត្តក្រុងនានា​ បានមកធ្វើការ បញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន​ជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ ឈុន ប៊ុនហេង អាយុ 29 ឆ្នាំ
មកពីខេត្ត ព្រៃវែង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ ទុយ រតនៈ អាយុ 23 ឆ្នាំ
មកពីខេត្ត កណ្ដាល

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ ទិត សូផាត អាយុ 30 ឆ្នាំ
មកពីខេត្ត ក្រចេះ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ ឃីន ហ៊ុនជីវ៉ា អាយុ 27 ឆ្នាំ
មកពីខេត្ត បាត់ដំបង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខនារី៖ ងិត សុផាត អាយុ 19 ឆ្នាំ
មកពីខេត្ត កណ្ដាល

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ អៀម បណ្ណា អាយុ 24 ឆ្នាំ
មកពីខេត្ត តាកែវ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខនារី៖ សួន ស្រីណាក់ អាយុ 22 ឆ្នាំ
ជាបេក្ខនារីរស់នៅ ទីក្រុងភ្នំពេញ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខនារី៖ ង៉ែត សូរង្សី អាយុ 22 ឆ្នាំ
ជាបេក្ខនារីរស់នៅ ទីក្រុងភ្នំពេញ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ ចាន់ សុវណ្ណារ៉ា អាយុ 22 ឆ្នាំ
មកពីខេត្ត ក្រចេះ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខជន៖ រុន រដ្ឋា អាយុ 26 ឆ្នាំ
មកពីខេត្ត កណ្ដាល

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 6

សូមទស្សនាបេក្ខនារី៖ ងួន ស្រីនិច អាយុ 19 ឆ្នាំ
មកពីខេត្ត កណ្ដាល

- សរុបការប្រឡងប្រជែងរយៈពេល ៦សប្ដាហ៍កន្លងមកនេះ គ្រូបង្វឹក (Coach) និមួយៗទទួលបានកូនក្រុម ១២នាក់ ដូចៗគ្នា។ 

ពួកគេនឹងត្រូវទៅប្រឡងប្រជែងជាបន្តនៅវគ្គដ៏­ក្ដៅគគុកផ្សេងទៀត នៅសប្ដាហ៍ក្រោយ នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។