(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក បិុល កុសល ជាអភិបាលខណ្ឌសែនសុខ។
លោក បិុល កុសល អតីតប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌសែនសុខ ជំនួសលោក លី សាវេត ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពត។
ពិធីប្រកាសចូលកាន់តំណែងរបស់លោក បិុល កុសល ខាងលើនេះ បានធ្វើឡើងនៅសាលាខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំសាលាខណ្ឌសែនសុខ អភិបាលតាមបណ្តាខណ្ឌ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។