(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា យល់ដឹងកាន់តែច្បាស់ ពីការប្រើប្រាស់បច្ចេកវិទ្យា (E-People) ដើម្បីឲ្យប្រជាពលរដ្ឋបានដើរទន្ទឹមគ្ នាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលបាន និងកំពុងឆ្ពោះទៅកាន់ ការអភិវឌ្ឍន៍លើគ្រប់វិស័យនោះ។
ការថ្លែងជំរុញរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសម្តេចជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់រង្វាន់ជូន បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញ លើកទឹកចិត្ត គាំទ្រឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ត្រូវរៀនសូត្រយល់ដឹងពីបច្ចេកវិទ្យាឲ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិ។
សម្តេចបានថ្លែងថា «ខ្ញុំមិនចង់បានត្រឹមតែ E-Government ទេ ខ្ញុំចង់ទៅរក E-People បានសេចក្តីថា ប្រជាជន អេឡិចត្រូនិច តែម្តង ព្រោះឥឡូវស្អី ក៏ E ដែរ E-Government ,E-Commerce, E ច្រើនណាស់ ក៏ប៉ុន្តែខ្ញុំចង់បញ្ចូលរឿង IT នេះទៅជាប្រជាជនអេឡិចត្រូនិក»៕
Video: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់ បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦
Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, April 10, 2016