(ភ្នំពេញ)៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសានេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលទើបនឹងផ្លាស់មកដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំក្រុមការងារផ្ទាល់ ចុះធ្វើការជួសជុលអ៊ុតកៅស៊ូ លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ លើស្ពានឲ្យមានភាពងាយស្រួលដល់។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃអាទិត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្រសួងនឹងធ្វើការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្ន លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វា នៅវេលាម៉ោង២២៖០០យប់ថ្ងៃទី១០ ខែមេសា ដល់ម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តាមទីតាំងមួយចំនួន។

ក្រសួងសាធារណការ បានបញ្ជាក់ថា៖ ក្នុងពេលដំណើរការអ៊ុតកៅស៊ូនេះ នឹងអនុញ្ញាតឲ្យធ្វើចរាចរបាន១ខ្សែយានយន្តលើកម្រាលស្ពាននេះ។ ក្រសួងសុំការយោគយល់អធ្យាស្រ័យ ចំពោះការរំខាន​ដល់ការធ្វើដំណើរ ដែលនឹងអាចបណ្តាល​មានការកក ស្ទះចរាចរក្នុងពេលដំណើរការការដ្ឋាននេះ។

សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៖