(សហរដ្ឋអាមេរិក)៖ យោងតាមសេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិក បានឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ទើបបានទទួល«មេដាយកិត្តិយស» សម្រាប់ការដឹកនាំមិនចេះនឿយហត់ ក្នុងការធ្វើឲ្យមានភាពសុខុមនីយកម្ម និងការបង្រួបបង្រួមក្នុងចំណោមប្រជាជនទាំងអស់របស់កម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
មេដាយកិត្តិយសនេះផ្តល់ដោយ លោក Adrian Dove President and CEO of គណៈកម្មការក្បួនព្យុះហយាត្រា Martin Luther King នៅទីក្រុង ឡុងប៊ិច រដ្ឋ California សហរដ្ឋអាមេរិក។
យោងតាមព័ត៌មាននៅលើ Facebook របស់លោក ហ៊ុន ម៉ាណែត បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ទីបំផុត ស្មារតីសាមគ្គីនិងរូបរួមគ្នាបានទទួលជោគជ័យ ទោះបីជាមានការគម្រាមកំហែងពីបងប្អូនបាតុករជាង១០០នាក់ ដែលប្រឆាំងការជួបជុំគ្នាអបអរសាទរឆ្នាំថ្មីក៍ដោយ ក៍មិនអាចហាមឃាត់នូវឆន្ទៈនិងស្មារតីរូបរួមគ្នារបស់បងប្អូនខ្មែរជាង៤០០នាក់ នៅទីក្រុងឡុងបិច ដែលបានចូលរួមក្នុងពីធីនេះក្នុងនាមជាខ្មែរតែមួយ។ ខ្មុំសូមអរគុណចំពោះឆន្ទៈនិងស្មារតីរួបរួមគ្នារបស់ លោកអ៊ុំ ពូមីង បងប្អូនទាំងអស់ដែលបានចូលរួមជាមួយគ្នា»។
សូមអរគុណ និងអភ័យទោសចំពោះបងប្អូនជាច្រើនដែលបានមកចូលរួម ប៉ុន្តែពុំបានចូលដោយសារកន្លែងពេញមិនអាចទទួលបន្ថែមបាន។