(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នេះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ យកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ដោយភាពរាំងស្ងួត ការងារមនុស្សធម៌ ជាពិសេសការងារដំបូលផ្ទះប្រកស្បូវ អោយអស់មកប្រក់ដំបូលស័ង្កសី ។
ជាក់ស្តែងលោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត បានចុះចែកទឹកជូនពលរដ្ឋដែរកំពុងប្រឈម និងការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រជាពលរដ្ឋចំនួន៥ភូមិ នៅ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ទាំងអស់នេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស ក្រោយពីពលរដ្ឋកំពុងប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់។
ការចុះចែកទឹកស្អាតនោះបាននាំយកទឹកស្អាតចំនួន១៣៥,៥៥០ លីត្រ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត រថយន្តរបស់លោកប្រាក់ សារ៉ាត់ រថយន្តរបស់មេឃុំភ្នំតូច រថយន្តរបស់កាសីុណូ និងគោយន្ត ១៣៣ គ្រឿង ដឹកទឹកស្អាតចែកជូន និង បានឧបត្ថម្ភសារ៉ុង ចំនួន ២៦១ សារ៉ុង ដល់ប្រជាពលរដ្ឋ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានលើកឡើងថា នាឱកាសនោះពលរដ្ឋបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានឃើញការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានខេត្ត ជាពិសេសអាជ្ញាធរថ្នាក់ជាតិ។ បើតាមលោកស្នងការខេត្តបន្ទាយមានជ័យ សម្រាប់ការជួយដឹកទឹក យកទៅឲ្យប្រជាពលរដ្ឋនៅនៅ៤ឃុំ របស់ស្រុកស្វាយចេក លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានឧបត្ថម្ភនូវប្រេងម៉ាស៊ូតចំនួន៤ពាន់លីត្រផងដែរសម្រាប់បន្តការងារនេះ៕