(បន្ទាយមានជ័យ)៖ យោធិនពិការដែលធ្លាប់បានលះបង់កម្លាំងកាយ-ចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីមាតុភូមិរហូតឈានមកការរីកចំរើនអភិវឌ្ឍន៍ និងរីកចំរើននាពេលបច្ចុប្បន្ននេះ គឺថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិនបានបោះបង់ចោលនោះឡើយ ពោលតែងតែផ្តល់អំណោយជូនពួកគេជាបន្តបន្ទាប់។
ជាក់ស្តែងនាព្រឹកថ្ងៃទី១០ មេសា ឆ្នាំ២០១៦ ចំណុចដាច់ស្រយ៉ាល ទីកន្លែងមជ្ឈមណ្ឌលយោធិនពិការ អភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រុមយោធិនបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ តំណាងសម្តេចតេជោ ហ៊ុន សែន ។
លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានថ្លែងទៅកាន់យោធិនពិការ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោសែន និងបានកោសសរសើរចំពោះកម្លាំងយោធិនពិការកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្ទើរអស់ពីខ្លួនឯងដើម្បីតែបំរើរាស្ត្រ ដូច្នេះក្នុងនាមលោកជាប្រធានក្រុមចុះជួយថ្នាក់ជាតិ យកចិត្តទុកដាច់ក់ខ្ពស់ពីពលរដ្ឋ ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីបានចែកអំណោយ ដល់គ្រួសារយោធិនពិការចំនួន៤៣៤គ្រួសារទទួលបាន ៖ មីកេសតូច២កេស ទឹកស៊ីអ៊ិវ ១យួរ ទឹកត្រី ១យួរ នំធុងតូច១ធុង និងថវិការមួយចំនួន ក្នុងមួយគ្រួសា។
អំណោយ កម្លាំងប្រដប់អាវុធ វរនគរបាលការពារព្រំដែនកងពលតូចលេខ៥១ និងតំបន់ប្រតិបត្តិការណ៍សឹងរងខេត្ត ទទួលបាន៖ មីកេសតូច ចំនួន៣៣៥កេស, ទឹកសុទ្ធធុងធំ៤០០ធុង, ទឹកក្រូចកំប៉ុងចំនួន ១៣៧កំប៉ុង, ទឹកត្រីចំនួន ១៦៧យួរ, ទឹកស៊ីអ៊ិវចំនួន ១៦៧យួរ, ខ្ទឹមសចំនួន ២០៧គីឡូក្រាម, ប៊ីចេង ចំនួន២៥៧កញ្ចប់, សាច់ក្រកចំនួន ១១៣គីឡូក្រាម, នំធុងតូច ចំនួន ១២៨ធុង, ស្រាបៀ ចំនួន១៥០កេស, និងថវិការ ចំនួន១៧,៩៩០,០០០រៀល និងផ្តល់ថវិកាបន្ថែមដល់មជ្ឈមណ្ឌលយោធិនពិការ អភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ដើម្បីជួសជុលគោយន្ត និងថ្លៃសំណង ២,៩៥០ដុល្លារ៕