(បាត់ដំបង)៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ជំរុញបង្កើតការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបា នធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក រាជ សុភទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការ ក.រ.ម ក្រសួងមហាផ្ទៃ, លោក ម៉ា និរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានអង្គភាពត្រួតពិនិត្យតាមដានវាយតម្លៃ និងផ្សព្វផ្សាយ ដោយមានការចូលរួមពីលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង, អភិបាលក្រុង-ស្រុកទាំង១៤ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

លោក រាជ សុភទ្ធ បានបញ្ជាក់ពីការងារជំរុញ ពង្រឹងបន្ថែមទៀតដល់ការបង្កើតការរៀបចំលេខាធិការដ្ឋាន ក្នុងគោលបំណងដល់ក្រុមការងារ ដើម្បីចុះមូលដ្ឋានបាននៅកៀកជិតជាមួយប្រជាមួយប្រជាពលរដ្ឋ និងបានក្តាប់សភាពការណ៍ កង្វល់ សំណូមពរ តម្រូវការចាំបាច់របស់ពួកគាត់ តាមរយៈវេទិការសាធារណៈ ឬដោយផ្ទាល់ ហើយធ្វើការដោះស្រាយជាបន្ទាន់រាល់បញ្ហាគ្រប់ប្រភេទជូនគាត់ឱ្យបានទាន់ពេលវេលា និងបានបំផុសឱ្យគ្រប់មូលដ្ឋានកុំភ្លេចអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានល្អផងដែរ។

នាឱកាសនោះដែរ លោក ម៉ា និរិទ្ធ បានធ្វើបទបង្ហាញពីរបៀបរបបការងារដែលបានធ្វើហើយ និងពីចំណុចនៅខ្វះចន្លោះ និងតម្រង់ទិសដល់ក្រុមការងារឱ្យបានត្រឹមត្រូវរួចផ្ញើរបាយការណ៍ទៅថ្នាក់ជាតិ។

ក្នុងបទបង្ហាញនេះដែរ លោកបានអនុញាតឱ្យសួជាសំនួ ដែលជាចម្ងល់ ព្រមទាំងបញ្ហាផ្សេងៗ និងបានឆ្លើយបំភ្លឺបំពេញបន្ថែមបានដោយក្បោះក្បាយជូនផងដែរ។

ក្រោយពីបានស្តាប់ក្នុងការធ្វើបទបង្ហាញមានសំនួរ ចម្លើយ រួចមក លោកស្រី កែវ ដាណា បានបូកសរុបលទ្ធផលកិច្ចពិភាក្សានៃកិច្ចប្រជុំទាំងមូលបានទទួលលទ្ធផលល្អ ព្រមទាំងបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយរដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពនានា កងកម្លាំងសមត្ថកិច្វពាក់ព័ន្ធ សហការគ្នាធ្វើឱ្យបានកាន់តែល្អប្រសើបន្តទៀតផងដែរ៕