Update: អ្នកស្លាប់បន្តកើនឡើងដល់ជិត១០០នាក់ ជាង២៦០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឆេះវិហារបុរាណ នៅឥណ្ឌា
10-04-2016 13:22
(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌា បានប្រកាសជាផ្លូវការនៅមុននេះបន្ដិចថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះនៅវិហារ Paravoor Kollam នៅក្នុងរដ្ឋ Kerala បានកើនឡើងដល់៩៨នាក់ និងជាង២៦០នាក់ បានរងរបួស នេះបើយោងតាម CNN ចេញផ្សាយ update មុននេះបន្តិចនារសៀលថ្ងៃអាទិត្យនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រកាសថា លោកនឹងធ្វើទៅកាន់ទៅវត្តនោះដោយផ្ទាល់។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា៕