Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចរាចរណ៍ខេត្ដសៀបរាម បានត្រៀមលក្ខណៈ​រួច​ជាស្រេច ដើម្បីការពារ​សុខសុវត្ថិភាព​ជូនប្រជា​ពលរដ្ឋ ថ្ងៃចូលឆ្នាំខ្មែរ

10-04-2016 12:57

(កំពង់ធំ)៖ មន្រ្តីចូលនិវត្តន៌ នៃមន្ទីរសុខាភិបាលខេត្តកំពង់ធំម្នាក់ បានត្អូញត្អែរថា ពួកគេជាង២០នាក់ នៅមិនទាន់បានប្រាក់បំណាច់ចុងក្រោយនោះទេ សម្រាប់ឆ្នាំ២០១៥ ខណ:មន្រ្តីនៅមន្ទីរ​ផ្សេងទៀត បានទទួលរួចហើយ។

មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Fresh News ថា «ពួកខ្ញុំ ជាង២០នាក់ ចេះតែឆ្ងល់ថា ហេតុអី មកដល់ពេលនេះហើយ នៅមិនទាន់ទទួលបានប្រាក់​បំណាច់ចុង​ក្រោយទៀត ដែលម្នាក់ៗ ត្រូវទទួលមួយឆ្នាំ និងខ្លះទៀត៨ខែ ខណ:ដែលមន្ទីរផ្សេងទៀត គឺពួកគេបានទទួលរួចហើយហ្នឹង»

មន្រ្តីរូបនេះ បានលើកឡើងថា ប្រាក់ទាំងនេះ គឺអាចជួយសម្រួលបានយ៉ាងច្រើន លើការចំណាយផ្សេងៗ និងអាចយកទៅរកសីុថែមទៀតផង តែបែរជាមិនទាន់ទទួលបានទៅវិញ ដូច្នេះលោក និងមន្រ្តីផ្សេងទៀត​សូមស្វែងរកអន្តរាគមន៍ ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយផង។

ជុុវិញការលើកឡើងរបស់មន្រ្តីចូលនិវត្តន៍ខាងលើនេះ Fresh News មិនទាន់អាចស្វែងរកការពន្យល់ និងបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរស័ព្ទរបស់លោកស្រី គ្មានអ្នកទទួល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ៕