The River បានបញ្ចប់ការបុកគ្រឹះរបស់ខ្លួនជាស្ថានពរ
10-04-2016 12:25
(កណ្តាល)៖ គម្រោង Center City Ta Khmao គឺជាគម្រោងដែលមានរចនាបទទំនើប ស៊ីវីល័យ សាកសមជាមួយមនុស្សជំនាន់ថ្មី ដែលផ្នែកខាងក្នុងនៃផ្ទះ និងអគារពាណិជ្ជកម្ម ត្រូវបានបំពាក់សម្ភារសុទ្ធសឹងតែជាម៉ាកល្បីៗ កម្រិតស្តង់ដារអន្តរជាតិ។
គម្រោង Center City Ta Khmao នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា សម្រាប់ជីវភាពរស់នៅ ការងារ ការកំសាន្ត អមដោយសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះ បានលេចរូបរាងលើទឹកដីក្រុងតាខ្មៅ។
ខាងក្រោមនេះជាសកម្មភាពគ្រឿងចក្រ កំពុងដំណើរការសាងសង់ បន្ទាប់ពីការបុកគ្រឹះផ្ទះពាណិជ្ជកម្ម និង អគារពាណិជ្ជកម្ម បានបញ្ចប់ជាស្ថាពរ ហើយគម្រោងទី១ នេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ ខាងមុខ៕