(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ថវិកាចំនួន ២៩,៣៨០,០០០រៀល, អង្ករ ៥តោន, មី៣០កេសធំ ជូនកងពលតូចការពារកោះឆ្នេរលេខ៣១ ដើម្បីចូលរួមអបអរសាទរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ។
អំណោយទាំងនេះត្រូវបានលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹក និងឧតុនិយម នាំយកទៅឧបត្ថម្ភជូនកងទ័ពចំនួន ១,៤៦៩ នាក់ ដែលម្នាក់ៗ ទទួលបាន ២០,០០០ រៀល។
លោកឧត្តមសេនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់លោក លឹម គានហោ ទៅលើសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ របស់កងទ័ពនៅកងពលរបស់លោក៕