Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អ្នកស្លាប់ក្នុងហេតុការណ៍ឆេះវិហារឥណ្ឌាបានបន្តកើនឡើងដល់ ៨៤នាក់ ហើយលោកនាយករដ្ឋមន្ត្រីនឹង​ធ្វើ​ដំណើរទៅកាន់កន្លែងឆេះដោយផ្ទាល់

10-04-2016 12:04

(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌា បានប្រកាសជាផ្លូវការនៅមុននេះបន្ដិចថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះនៅ​វិហារ Paravoor Kollam នៅក្នុងរដ្ឋ Kerala បានកើនឡើងដល់ ៨៤នាក់ ហើយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រកាសថា លោកនឹងធ្វើទៅកាន់ទៅវត្តនោះដោយផ្ទាល់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយ Update មុននេះបន្ដិច។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ​ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា៕