Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអ្នក​លេង Facebook ទាំងអស់ ចូលរួមពង្រឹងសីលធម៌សង្គម (Video inside)

10-04-2016 10:39

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យអ្នកលេង Facebook ទាំងអស់ចូលរួមពង្រឹងសីលធម៌សង្គម ហើយជៀសវាងនូវការប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីជេរប្រមាថគ្នា។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ជូន បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងចំណោមអ្នកលេង (Facebook) ១០០នាក់ អាចមានមួយដែលគេដើរផ្លូវមិនត្រឹមត្រូវ។ Facebook នេះបើយើងចេញប្រើវាគឺល្អណាស់ សម្រាប់ទទួលបានព័ត៌មានជាក់លាក់ សម្រាប់ការត្រេះរិះពិចារណាររបស់មនុស្ស និងសម្រាប់ធ្វើការសម្រេចចេញ»។

សម្តេចបានបន្ថែមថា «ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ នៅលើ Page Facebook ខ្លះ ដែលចេញមកធ្វើអត្ថាធិប្បាយចំណុចខ្លះបែរជាជេរគ្នាទៅវិញ រឿងនេះគឺជារឿងមិនគួរគប្បីទេ។ ទោះបីជាយើងប្រឹងយ៉ាងណាក៏ដោយក៏នៅតែមាន ក៏ប៉ុន្តែប្រសិនជាយើងវាមកប្រើក្នុងវិស័យនេះ យើងអាចពង្រឹង គុណធម៌សង្គម គុណធម៌របស់យើងផ្ទាល់ សីលធម៌របស់យើងផ្ទាល់»៕

សូមទស្សនាវិដេអូទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីប្រគល់រង្វាន់ជូន បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព៖ 

 

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, April 9, 2016