(កោះកុង)៖ លោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ថា កម្លាំងនគរបាលរបស់លោក នឹងបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ មានស្រីស្រីម្នាក់ រួមនិងវត្ថុតាំងម៉ាទឹកកកចំនួន១០៤កញ្ចប់តូចស្មើ៣២,១g រួមទាំងឧប្បករណ៏ជក់មួយចំនួនផងដែរ ទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
លោក យឹម ផេង បានបញ្ជាក់ថា ជនសង្ស័យទី១. ឈ្មោះ ជិន វយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករទូក និងជមសង្ស័យទី២. ឈ្មោះ ស៊យ គឹមលី ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិត្រាវ ឃំុថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ ចំណែកជនសង្ស័យម្នាក់ ដែលរត់គេចខ្លួននោះមានឈ្មោះ លី ឡាយ (ហៅង៉ែត) ភេទប្រុស អាយុ២៤ឆ្នាំ។
លោកបានបន្តទៀតថាករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៦៖២០នាទីថ្ងៃទី៨ ខែមេសា ស្ថិតនៅចំណុចភូមិត្រាវឃំុថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង៕