(ឥណ្ឌា)៖ ក្រុមជួយសង្គ្រោះបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះវិហារ Paravoor Kollam នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៧៣នាក់ ខណៈអ្នករបួសកើនឡើងដល់ជាង ២០០នាក់ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយ Update មុននេះបន្ដិច។
បើតាមការបញ្ជាក់បន្ថែមមុននេះ បានឲ្យដឹងថា មានអ្នករបួសមួយចំនួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំនៅក្នុងរដ្ឋ Kerala ដោយសារតែស្ថានភាពនៃរបួសធ្ងន់ធ្ងរ មិនអាចទុកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់បាន។
ប្រភពព័ត៌មានក្រៅផ្លូវការបានបញ្ជាក់ថា អាជ្ញាធរក្នុងតំបន់អាចនឹងទទួលបានការពិន័យ ដោយសារតែពិធីបុណ្យត្រូវបាន រដ្ឋាភិបាលចេញច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់កាំជ្រួច ដោយហេតុតែជារៀងរាល់ឆ្នាំមានមនុស្សស្លាប់ និងរបួស ដោយសារការអុច កាំជ្រួចនេះ ដូច្នេះហើយទើបចេញបំរាម ប៉ុន្តែនៅឆ្នាំនេះបែរជាមានពិធីបុណ្យកាំជ្រួយ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា៕